Glamshot សិល្បៈខ្មែរ៖ ក្រមាខ្មែរក្រៅពីអត្តសញ្ញាណជាច្រើនរបស់ខ្មែរ #ក្រមាខ្មែរ គឺជាអត្តសញ្ញាណមួយដែលបញ្ជាក់ពីប្រជាប្រិយភាពរបស់ប្រជាជនខ្មែរ។ ក្រមាខ្មែរជាប្រភេទក្រណាត់ម្យ៉ាងដែលប្រជាជនខ្មែរនិយមប្រើជាប្រចាំ ហើយវាត្រូវបានប្រើប្រាស់បានច្រើនរបៀប សូម្បីតែក្នុងសិល្បៈខ្មែរយើង ក៏សង្កេតឃើញមាន របាំក្រមា ផងដែរដែលមានកាយវិការរេរាំយ៉ាងរស់រវើក 🧣 បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts (CLA) #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Monday, November 27, 2023
Glamshot សិល្បៈខ្មែរ៖ របាំភោគផល ឬរបាំតូណៃទីន#របាំភោគផល ឬ #របាំតូណៃទីន ត្រូវបានច្នៃបង្កើតឡើងដោយផ្អែកលើប្រពៃណីជនជាតិដើមភាគតិច រស់នៅខេត្តមណ្ឌលគីរី និងរតនគីរី ពោលគឺ ទំនៀមធ្វើកសិកម្មតាមបែបកាប់ឆ្ការព្រៃរួចដុត (កសិកម្មពនេចរ)។ ប្រពៃណីនេះតែងឃើញអនុវត្តន៍ក្នុងចំណោមជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំ 🌄 ប្រិយមិត្តចាំតាមដានទស្សនីយភាព ការសម្តែងពេញ នៃរបាំភោគផល ឬរបាំតូណៃទីន ពីកម្មវិធី បុណ្យភូមិមានជើង នៅខេត្តក្រចេះណា៎! 🌟🐬 បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts (CLA) #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Monday, November 27, 2023
បុណ្យភូមិមានជើង x កម្ពុឈៀស៍ Glamshot សិល្បៈខ្មែរ៖ របាំកាប់ក្របីផឹកស្រា🐃🛖 #KampucheersGlamshot សិល្បៈខ្មែរ៖ របាំកាប់ក្របីផឹកស្រា បុណ្យភូមិមានជើង BonnPhum on the move x Kampucheers #របាំកាប់ក្របីផឹកស្រា ជាកេរមរតកបន្តវង្សត្រកូល តាំងពីយូរលង់ណាស់មកហើយរបស់បងប្អូនខ្មែរលើ មានសេសសល់រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ របាំនេះជាធម្មតាត្រូវបានប្រារព្ធធ្វើ ដើម្បីថ្វាយជូនទៅព្រលឹងអារក្ខ អ្នកតាក្នុងជំនឿអរូបីជនជាតិដើមភាគតិចនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា។ របាំនេះក៏បានបង្កប់នូវអត្ថន័យសំខាន់ នៃចំណងសហគមន៍នឹងជំនឿរបស់គេ។ ប្រិយមិត្តចាំតាមដានទស្សនីយភាព ការសម្តែងពេញ នៃរបាំកាប់ក្របីផឹកស្រា ពីកម្មវិធី បុណ្យភូមិមានជើង នៅខេត្តក្រចេះណា៎! ✨ យើងនៅមាន Glamshot សិល្បៈខ្មែរជាច្រើនទៀតពីមហោស្រពសិល្បៈ បុណ្យភូមិមានជើង!!! 🐬 #កម្ពុឈៀស៍ #បុណ្យភូមិមានជើង #ក្រចេះក្រុង #ខេត្តក្រចេះ #ផ្សោតមេគង្គ #ទស្សនាកម្ពុជា #រឿងយើងដៅរ៉ាវយើងដឹង #Kampucheers #BonnPhumOnTheMove #Kratie #MekongDolphin #VisitCambodia #OurStoryMatters
Posted by Kampucheers on Wednesday, November 22, 2023
បុណ្យភូមិមានជើង x កម្ពុឈៀស៍ Glamshot សិល្បៈខ្មែរ៖ របាំក្ងោកប៉ៃលិន🌟🦚 #KampucheersGlamshot សិល្បៈខ្មែរ៖ #របាំក្ងោកប៉ៃលិន បុណ្យភូមិមានជើង BonnPhum on the move x Kampucheers ក្ងោកអើយក្ងោក ពណ៌សម្បុរ រូបឆោមអ្នកឆើតឆាយអ្វីម្ល៉េះ ប្លែកពីបក្សីនានា។ គ្រឿងលម្អកាយគួរជាទីគយគន់ គួបផ្សំជាមួយនឹងកាយវិការក្រមិចក្រមើម ដែលក្ងោកញី ក្ងោកឈ្មោលញ៉ែងញ៉ងគ្នា បង្កើតជាទស្សនីយភាពមួយដ៏គួរឲ្យទាក់ទាញ។ ប្រិយមិត្តចាំតាមដានទស្សនីយភាព ការសម្តែងពេញ នៃរបាំក្ងោកប៉ៃលិន ពីកម្មវិធី បុណ្យភូមិមានជើង នៅខេត្តក្រចេះណា៎! ✨ យើងនៅមាន Glamshot សិល្បៈខ្មែរជាច្រើនទៀតពីមហោស្រពសិល្បៈ បុណ្យភូមិមានជើង!!! 🐬 #កម្ពុឈៀស៍ #បុណ្យភូមិមានជើង #ក្រចេះក្រុង #ខេត្តក្រចេះ #ផ្សោតមេគង្គ #ទស្សនាកម្ពុជា #រឿងយើងដៅរ៉ាវយើងដឹង #Kampucheers #BonnPhumOnTheMove #Kratie #MekongDolphin #VisitCambodia #OurStoryMatters
Posted by Kampucheers on Wednesday, November 22, 2023
បុណ្យភូមិមានជើង x កម្ពុឈៀស៍ Glamshot សិល្បៈខ្មែរ៖ ក្រុមរបាំ SilverBelle “របាំគ្រុឌ និងនាគ”✨🇰🇭 #KampucheersGlamshot សិល្បៈខ្មែរ៖ ក្រុមសិល្បៈ SilverBelle #របាំគ្រុឌនិងនាគ បុណ្យភូមិមានជើង BonnPhum on the move x Kampucheers តើប្រិយមិត្តធ្លាប់បានដឹងអំពីប្រវត្តិរឿងរ៉ាវ គ្រុឌ និងនាគ ឬទេ? តាមពិតទៅគ្រុឌ និងនាគ ជាបងប្អូនម្តាយទីទៃ ឪពុកតែមួយ។ ទំនាស់រវាងម្តាយ និងម្តាយនេះហើយ ដែលនាំឲ្យមានដំណាលរឿងព្រេងនេះកើតមានឡើង។ សិល្បករខ្មែរបានប្រើប្រាស់ទម្រង់របាំក្បាច់បុរាណ តំឡើងរបាំនេះឡើង ក្នុងន័យសិល្បៈផង ក៏ដូចជាការរំឭកអំពីប្រវត្តិរឿងរ៉ាវនេះផង។ ប្រិយមិត្តចាំតាមដានទស្សនីយភាព ការសម្តែងពេញ នៃរបាំក្បាច់បុរាណ “គ្រុឌ និងនាគ” ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើង នៅខេត្តក្រចេះណា៎! សម្តែងជូនដោយក្រុមសិល្បៈ SilverBelle អ្នកតំឡើងស្នាដៃ: អ្នកគ្រូសាស្រ្ដាចារ្យ សំ សត្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនួយការអ្នកតំឡើងស្នាដៃ: Him Kakada ✨ យើងនៅមាន Glamshot សិល្បៈខ្មែរជាច្រើនទៀតពីមហោស្រពសិល្បៈ បុណ្យភូមិមានជើង!!! 🐬 #កម្ពុឈៀស៍ #បុណ្យភូមិមានជើង #ក្រចេះក្រុង #ខេត្តក្រចេះ #ផ្សោតមេគង្គ #ទស្សនាកម្ពុជា #រឿងយើងដៅរ៉ាវយើងដឹង #Kampucheers #BonnPhumOnTheMove #Kratie #MekongDolphin #VisitCambodia #OurStoryMatters
Posted by Kampucheers on Tuesday, November 21, 2023
ទស្សនីយភាពសម្តែងពេញ របាំភោគផល ឬរបាំតូណៃទីន ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើងរបាំភោគផល ត្រូវបានច្នៃបង្កើតឡើងដោយផ្អែកលើប្រពៃណីជនជាតិដើមភាគតិច រស់នៅខេត្តមណ្ឌលគីរី និងរតនគីរី ពោលគឺ ទំនៀមធ្វើកសិកម្មតាមបែបកាប់ឆ្ការព្រៃរួចដុត (កសិកម្មពនេចរ)។ ប្រពៃណីនេះតែងឃើញអនុវត្តន៍ក្នុងចំណោមជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំ។ អ្នករាំស្រីប្រុស ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជនជាតិដើមរបស់ខ្លួនគឺ ស្រីៗ ស្លៀកសំពត់ជនជាតិ ឯបុរសស្លៀក ឬរុំក្រណាត់ប៉ឹង លែងខ្លួនខាងលើទទេ។ អ្នករាំប្រុសគ្រប់គ្នា ស្ពាយកាផា ឯអ្នករាំស្រី ពាក់សៀវនៅនឹងចង្កេះ ដែលជាឧបករណ៍ជាតិពន្ធុប្រើប្រាស់សម្រាប់ដាក់ស្រូវ ឬបន្លែផ្លែផ្កាផ្សេងៗ។ ក្នុងរបាំ គេឃើញមានក្រឡា និងកាយវិការដាំស្រូវចម្ការ គឺបុកដាំដោយប្រើឈើ “ច្រឹង” បូតស្រូវ ការប្រមូលផល ដោយមានរាំប្រទាក់ដៃគ្នាបែប “របាំច្រវ៉ាក់”។ ភ្លេងកំដររបាំនេះគឺ «គង»។ របាំភោគផល ស្រាវជ្រាវ និងបង្កើតនៅឆ្នាំ១៩៩៥ ដោយព្រឹទ្ធាចារ្យទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន, ព្រឹទ្ធាចារ្យ ហង្ស សុត, ព្រឹទ្ធាចារ្យ ភឹម ឈៀង, ព្រឹទ្ធាចារ្យ គង់ វុធ និងព្រឹទ្ធាចារ្យ ច្រង់ ព្រឿង។ របាំភោគផលចាប់ផ្ដើមសម្ដែងពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧៥ ហើយចាប់សម្ដែងជាថ្មីឡើងវិញនៅឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ សម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈ បុណ្យភូមិមានជើង BonnPhum on the move ប្រារព្ធធ្វើថ្ងៃ ទី១៨ ខែវិច្ឆិកា នៅវត្តរកាកណ្តាល (បទុមវនីវណ្ណរាម) ក្រុងក្រចេះ ខេត្តក្រចេះ សម្ដែងដោយ: សិស្សមកពីវិទ្យាល័យព្រះមហាក្សត្រិយានីកុសមៈ វីដេអូពី Kampucheers បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts (CLA) #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Saturday, November 25, 2023
ទស្សនីយភាពការសម្តែងពេញ របាំក្បាច់បុរាណ “គ្រុឌ និងនាគ” ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើងតើប្រិយមិត្តធ្លាប់បានដឹងអំពីប្រវត្តិរឿងរ៉ាវ គ្រុឌ និងនាគ ឬទេ? គ្រុឌ ជាស្តេចបក្សី តំណាងធាតុឈ្មោល ធាតុភ្លើង ឯនាគ ជាស្តេចល្មូន តំណាងធាតុញី ធាតុទឹក។ តាមពិតទៅ គ្រុឌ និងនាគ ជាបងប្អូនម្តាយទីទៃ ឪពុកតែមួយ។ ទំនាស់រវាងម្តាយ និងម្តាយនេះហើយ ដែលនាំឲ្យមានដំណាលរឿងព្រេងនេះកើតមានឡើង។ សិល្បករខ្មែរបានប្រើប្រាស់ទម្រង់របាំក្បាច់បុរាណ តំឡើងរបាំនេះឡើង ក្នុងន័យសិល្បៈផង ក៏ដូចជាការរំឭកអំពីប្រវត្តិរឿងរ៉ាវនេះផង។ សម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈ បុណ្យភូមិមានជើង BonnPhum on the move ប្រារព្ធធ្វើថ្ងៃ ទី១៨ ខែវិច្ឆិកា នៅវត្តរកាកណ្តាល (បទុមវនីវណ្ណរាម) ក្រុងក្រចេះ ខេត្តក្រចេះ អ្នកតំឡើងស្នាដៃ: អ្នកគ្រូសាស្រ្ដាចារ្យ សំ សត្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនួយការអ្នកតំឡើងស្នាដៃ: Him Kakada សម្ដែងដោយ: ក្រុមសិល្បៈ SilverBelle វីដេអូពី Kampucheers បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts (CLA) #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Saturday, November 25, 2023
ទស្សនីយភាព ការសម្តែងពេញ នៃរបាំក្រឡាន ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើងបើនិយាយពីនិម្មិតរូបនៃអត្តសញ្ញាណរបស់ខេត្តក្រចេះ គឺមានហូរហែតាំងពី #ណែម #ក្រូចថ្លុងកោះទ្រង់ #ក្រឡានថ្មក្រែ ជាពិសេសនោះ គឺ #សត្វផ្សោតទន្លេមេគង្គ របស់យើង។ ចំណែកឯ #របាំក្រឡាន គឺជារបាំដែលជាអត្តសញ្ញាណរបស់ខេត្តក្រចេះ ទើបបង្កើតថ្មី ដោយសំអាងថាមានតែខេត្តក្រចេះទេ ដែលផលិតនំក្រឡានឆ្ងាញ់ជាងគេ ហើយភ្ញៀវ ឬអ្នកធ្លាប់ទទួលទាន គឺធ្លាប់តែបានទទួលទាន និងស្ងើចសរសើរពីរសជាតិ តែមិនធ្លាប់ឃើញការផលិតឡើយ ហេតុនេះហើយ ទើបមន្ទីរវប្បធម៌រៀបចំជារបាំនេះឡើង ពិសេសសម្រាប់ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា។ សម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈ បុណ្យភូមិមានជើង BonnPhum on the move ប្រារព្ធធ្វើថ្ងៃ ទី១៩ ខែវិច្ឆិកា នៅវត្តរកាកណ្តាល (បទុមវនីវណ្ណរាម) ក្រុងក្រចេះ ខេត្តក្រចេះ បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts (CLA) #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Monday, November 27, 2023
ទស្សនីយភាព ការសម្តែងពេញ នៃរបាំណាំណាវ ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើង♪ ♫.....ភ្លេង.....♫ ♪ ឮពីញជីញមកសាណាំណាវ អូម៉ីស៊ុនសាវ ពីញជីញមកសាណាំណាវ អូម៉ីស៊ុនសាវ ពរពីញជីញមកសាណាំណាវ អូម៉ីស៊ុនសាវ ក៏ល្វីឡាក់ ឡាក់កាវមេឡៃ គុយពីនមេនពីន យើងរីករាយអបអរឆ្នាំថ្មី បងប្អូនជនជាតិ យើងរីករាយអបអរ បុណ្យចូលឆ្នាំថ្មី ពរជ័យយើងជូនពរឆ្នាំថ្មី បងប្អូនជនជាតិ ឲ្យបានក្តីសុខក្សេមក្សាន្ត ពុកម៉ែយើងអើយ …….♫ ♪ #របាំណាំណាវ ក៏មិនខុសពី របាំក្ងោក និងរបាំប្រជាប្រិយខ្មែរផ្សេងៗមួយចំនួនទៀត គឺត្រូវបានប្រជាជនខ្មែរយើង និយមលេងក្នុងពិធីបុណ្យផ្សេងៗ ជាពិសេស គឺបុណ្យចូលឆ្នាំប្រពៃណីជាតិ។ របាំនេះ ត្រូវបានប្រជាជនយកមករាំលេងកម្សាន្ត ដើម្បីអបអរចូលឆ្នាំថ្មី និងសុំសិរីសួស្ដីសម្រាប់ប្រជាជនខ្មែរយើង ជាពិសេសសម្រាប់បងប្អូនជនជាតិដើមភាគតិច។ អ្នករាំមាន ប្រុស ស្រី ស្លៀកសម្លៀកបំពាក់ តាមបែបបងប្អូនជនជាតិដើមភាគតិច ជាមួយក្បាច់ និងក្រឡារាំស្រុះគ្នា យ៉ាងល្វតល្វន់ គួរជាគយគន់ និងសាទរ។ តន្រ្តីសម្រាប់ជាបទប្រគំនែរបាំនេះគឺ បទ “ណាំណាវ” សំនៀងដើម ទូច ស៊ុននិច។ សម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈ @បុណ្យភូមិមានជើង BonnPhum On The Move ប្រារព្ធធ្វើថ្ងៃ ទី១៩ ខែវិច្ឆិកា នៅវត្តរកាកណ្តាល (បទុមវនីវណ្ណរាម) ក្រុងក្រចេះ ខេត្តក្រចេះ សម្ដែងដោយ សិស្សមកពីវិទ្យាល័យខូវប៊ុនស៊ុន វីដេអូពី Kampucheers បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ & បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Monday, November 27, 2023
ទស្សនីយភាពការសម្តែងពេញ របាំកាប់ក្របីផឹកស្រា ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើងរបាំកាប់ក្របីផឹកស្រា ជាកេរមរតកបន្តវង្សត្រកូល តាំងពីយូរលង់ណាស់មកហើយរបស់បងប្អូនខ្មែរលើ មានសេសសល់រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា។ តាមមតិអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវ បានឲ្យដឹងថា របាំកាប់ក្របីផឹកស្រា ឬពិធីកាប់ក្របីផឹកស្រា ជាមរតករួមគ្នារបស់ជនជាតិអំបូរ អូស្ត្រូអាស៊ីយាង ដែលបានមកតាំងទីលំនៅច្រើនពាន់ឆ្នាំមកហើយ តាមជួរភ្នំ ឬនៅលើកោះនានា នៃតំបន់អាស៊ីអាគ្នេយ៍។ របាំនេះ ក៏មានទំនាក់ទំនងយ៉ាងជ្រៅជាមួយជំនឿខ្មែរដើម ប្រហាក់ប្រហែលគ្នានឹងប្រជាជនដទៃទៀត នៃពិភពលោកដូចជា ជនជាតិនៅទ្វីបអាហ្រិ្វក ទ្វីបអាស៊ី ឬនៅប្រទេសអូស្ត្រាលីជាដើម។ តាមទម្លាប់របស់បងប្អូនជនជាតិខ្មែរលើមាន គ្រឹង ទំពួន ព្នង បើមានហេតុភេទមិនល្អផ្សេងៗដូចជា ជំងឺដំកាត់ មានកើតរោគរាតត្បាត ឬមានឧបទ្រពចង្រៃមកយាយី ក្នុងភូមិ ស្រុក គេតែងនាំគ្នាបន់ស្រន់ សុំអង្វរអស់លោកអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលជាវត្ថុស័ក្កិសិទ្ធិ និងជាអាណាព្យាបាលរបស់ពួកគេ ដើម្បីឲ្យជួយបំបាត់ ឬកម្ចាត់ឧបទ្រពចង្រៃឲ្យអស់ និងនាំមកនូវសេចក្តីសុខ សុភមង្គលតរៀងទៅ។ ចំពោះរបៀបប្រារព្ធពិធី កាប់ក្របីផឹកស្រា វិញគេច្រើនជ្រើសរើសយកក្របីឡើងក ១ក្បាល មកចងដោយខ្សែពួរផ្តៅ ទៅនឹងបង្គោលធំមួយ ដែលមានការតុបតែងលំអផ្សេងៗ នៅចំកណ្តាលភូមិ។ មេភូមិ និងចាស់ទុំនៅក្នុងភូមិ នាំគ្នាដុតទានធូប សូត្រធម៌ និយាយបន់ស្រន់រួចប្រស់ទឹកលើក្បាលក្របី រួចហើយប្រជារាស្រ្តទាំងចាស់ ទាំងក្មេង ប្រុស ស្រី នាំគ្នាវាយគង ប្រគំតន្ត្រីរាំជារង្វង់មូល នៅជិតកន្លែងចងក្របី និងជាកន្លែង ដែលគេតម្រៀបពាងស្រាតូចធំជាច្រើនសម្រាប់ពិធីបុណ្យ ហើយទីបំផុតគេសម្លាប់ក្របីនោះ ដើម្បីយកឈាម និងសាច់ធ្វើជាដង្វាយដល់វត្ថុស័ក្តិសិទ្ធិ និងជាម្ហូបចំណីរួមគ្នា ក្នុងពិធីបុណ្យនោះ។ សម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈ @បុណ្យភូមិមានជើង BonnPhum On The Move ប្រារព្ធធ្វើថ្ងៃ ទី១៨ ខែវិច្ឆិកា នៅវត្តរកាកណ្តាល (បទុមវនីវណ្ណរាម) ក្រុងក្រចេះ ខេត្តក្រចេះ សម្ដែងដោយ: សិស្សមកពី វិទ្យាល័យ ខូវ ប៊ុនស៊ុន វីដេអូពី Kampucheers បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ & បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Saturday, November 25, 2023
ទស្សនីយភាពសម្តែងពេញ របាំក្ងោក ពីមហោស្រពសិល្បៈ បុណ្យភូមិមានជើងរបាំក្ងោក គឺជារបាំមួយប្រភេទដែលជនជាតិកូឡា(ភូមា)ដែលបានបោះទីតាំងរកជីកត្បូង និងរែងត្បូង នៅខេត្តប៉ៃលិន និយមលេងក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសគឺបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាទូទៅរបាំក្ងោកនេះត្រូវបានប្រជាជនកូឡាយកទៅសម្ដែងក្នុងកម្មវិធីបុណ្យនានា ក្នុងគោលបំណងបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ និងចង់បង្កើនបរិយាកាសសប្បាយរីករាយ ជាពិសេសដើម្បីសូមពរជ័យសិរីមង្គលដល់ប្រជាពលរដ្ឋកូឡាគ្រប់ៗរូប។ អ្នករាំរបាំក្ងោករបស់ជនជាតិកូឡាមានការ តុបតែងកាយដូចជា ពាក់ក្បាលក្ងោកដែលធ្វើពីក្រដាសស្មាច់ ពាក់ស្លាប និងកន្ទុយធ្វើដោយឆ្អឹងឫស្សីពាសដោយសាច់ក្រណាត់លាបពណ៌ ឬគូរគំនូរដូចជាសត្វក្ងោក។ ចំណែកសម្លៀកបំពាក់គ្រឿង តុបតែងលម្អកាយ គឺមានលក្ខណៈដូចសត្វក្ងោកពិតៗ។ ចំពោះខ្នាតសម្តែងរបាំនេះមានចំនួន ៧នាក់ ដោយអ្នករាំដើរតួជាក្ងោកញីឈ្មោល ១គូ អ្នករើសត្បូងម្នាក់ កុងសែ និងប្រពន្ធកុងសែ (ប្រុស ២នាក់ ស្រី ២នាក់)។ ការរាំមានឈុតឆាកគួរឲ្យចង់គយគន់ គួបផ្សំជាមួយនឹងកាយវិការក្រមិចក្រមើម ដែលក្ងោកញី ក្ងោកឈ្មោលញ៉ែងញ៉ងគ្នា បង្កើតជាទស្សនីយភាពមួយដ៏គួរឲ្យទាក់ទាញ។ ឧបករណ៍ប្រើសម្រាប់ប្រគំក្នុងពេលសម្តែង របាំក្ងោកប៉ៃលិន រួមមាន៖ គងម៉ង់ ឈឹង ឆាប ស្គរវែង ស្គរខ្លី និងប៉ី ជាដើម។ សម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពសិល្បៈ បុណ្យភូមិមានជើង BonnPhum on the move ប្រារព្ធធ្វើថ្ងៃ ទី១៨ ខែវិច្ឆិកា នៅវត្តរកាកណ្តាល (បទុមវនីវណ្ណរាម) ក្រុងក្រចេះ ខេត្តក្រចេះ សម្ដែងដោយ សិស្សវិទ្យាល័យព្រះមហាក្សត្រិយានីកុសមៈ វីដេអូពី Kampucheers បុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក BonnPhum on the move unites for World Children’s Day បង្កើតនិងរៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ: UNICEF Cambodia & Australian Government Department of Foreign Affairs and Trade ឧបត្ថម្តដោយ: KampumEra សហការជាមួយ: Baramey Production គាំទ្រដោយ: Cambodian Living Arts (CLA) #បុណ្យភូមិមានជើង #ក្រចេះ #ទៅលេងបុណ្យភូមិនៅក្រចេះ #BonnPhumOnTheMove #Festival #Kratie #GoBonnPhumGoKratie #PlerngKob #BPOTM #WCD2023 #WorldChildrensDay #BonnPhumForChildren #PhumUNICEF #Kampumera #Baramey #Cambodia
Posted by បុណ្យភូមិមានជើង BonnPhum on the move on Saturday, November 25, 2023
Behind the scenesសកម្មភាពក្រៅឆាកនៃការផលិតវីដេអូ «រំដួលសេ្នហ៍» លើសពីប្រណីតភាពរបស់ក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង (CBVH)។ សម្រាប់ព័ត៌មានបន្ថែម៖ ☎️ : 012 557 144 / 069 775 122 📍 : http://bit.ly/4a79hyo Telegram: bit.ly/3TzXumz Follow us: https://bit.ly/4a1pBAX Tik Tok: https://bit.ly/3HCAAnk #CBVH #Cheangbakvanhong #Jewelry #Romdoul2024Collection #Art #Elegance #Nature #Cambodia #proudtobekhmer #Flowerofnation
Posted by Cheang Bak Vanhong on Friday, April 19, 2024